Friday 4 December 2009

វត្តមុនីសារគរ ដើមអំពិល

Highlight Highlight Highlight

សូមស្វាគមន៍
សួរស្តី ប្អូនៗកុមារា កុមារី និង​អ្នកគ្រូលោកគ្រូ !

ដើម្បីជំនួយដល់ប្អូនៗកុមារនិង អ្នកគ្រូ - លោកគ្រូ ដែលកំពុងរៀន និង បង្រៀនអក្សរខ្មែរតាមសាលា
និង វត្តខ្មែរជុំវិញពិភពលោក ជាពិសេសនៅដែនដីកម្ពុជាក្រោម ។ ខ្ញុំ និង មិត្តភក្តិ ព្រមទាំងបងប្អូនអ៊ំពូ
មីងមាខ្មែរកម្ពុជាក្រោមដែលកំពុងរស់នៅជុំវិញពិភពលោក បានរៀបចំចេញផ្សាយ គេហទំព័រ ព្រម
ទាំងសៀភៅព្រឹត្តិបត្រកុមារ សម្រាប់គ្រូងាយស្រួលក្នុងការបង្រៀនទៀតផង ។ យើងខ្ញុំសង្ឃឹមថា
ព្រឹត្តិបត្រកុមារ នេះ នឹងក្លាយទៅជាមិត្តដ៏ល្អ របស់ប្អូនៗកុមារា - កុមារីខ្មែរកម្ពុជាក្រោម នៅគ្រប់
ទិសទី ។

ព្រឹត្តិបត្រកុមារ គ្នានប៉ះពាល់ដល់រឿងនយោបាយនោះទេ ពីព្រោះគោលបំណងជាចំបងរបស់ព្រឹត្តិបត្រ
នេះ គឺអប់រំដល់ប្អូនៗកុមារខ្មែរក្រោមឲ្យក្លាយទៅជាទំពាំងស្នងឬស្សី​ ជាមនុស្សមានប្រយោជន៍ក្នុងសង្គម
មនុស្សនៅថ្ងៃអនាគត ពីព្រោះ ពិភពលោកមានការផ្លាស់ប្តូរ ចាប់ផ្តើមពីការអប់រំកុមារ World Change
Starts With Educated Children ។

យើងខ្ញុំសូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលជួយបរិច្ចាកថវិកាផ្ទាល់ខ្លួន ក្នុងការបោះពុម្ភ
ព្រឹត្តិបត្រកុមារ នេះ សម្រាប់ចែកជូនកុមារា - កុមារីខ្មែរកម្ពុជាក្រោម ដែលកំពុងសិក្សាភាសាខ្មែរដើម្បីលើ
ស្ទួយដល់អនាគតនៃទំពាំងស្នងឬស្សីខ្មែរក្រោម ។
វត្តមុនីសារគរ ដើមអំពិល

វត្តដើមអំពិល ​ស្ថិតនៅស្រុកជោ្រយញរ​ ខែត្តឃ្លាំង​ កម្ពុជាកោ្រម​។ ​គិតមក​ដល់​ឆ្នាំ២០១០ នេះ ​វត្តមានអាយុកាលប្រមាណ ៣៣៥​​​ ឆ្នាំ ។ វត្តបានកសាង ក្នុងឆ្នាំ​​ គ.ស.ះា​១៦៧៥ ​​ហើយឆ្លងកាត់ព្រះចៅ​អធិកា​​​​​​​​​​​វត្ត ១៨ ដំណរអារាមា​ភិបាល។
វត្តពេជ្រម័ង្គល

វត្តពេជ្រមង្គល​​ ស្ថិតនៅ ស្រុកជោ្រយញរ​ ខែត្តឃ្លាំង​ កម្ពុជាកោ្រម។​ ​វត្តបាន កសាង​ក្នុងឆ្នាំ​​គ.ស.ះា​១៧៤០​ គិកមកដល់ឆ្នាំ២០១០ នេះ ​មានអាយុកាល ប្រមាណ ២៧០​​​ ឆ្នាំ ។ ដែលបានឆ្លងកាត់ព្រះចៅ​អធិកា​​​​​​​​​​​វត្ត ១៤ ដំណរអារាមា ភិបាល។
វត្តពោធិទេពចេតយារាម ផ្នោរអណ្តែត


វត្តពោធិទេពចេតិយារាម​​​ ផោ្នរអណែ្តត ស្ថិតនៅ​ខេត្ត ព្រះត្រពាំង​កម្ពុជាកោ្រម។​ ​វត្តបានកសាង​ក្នុងឆ្នាំ​​គ.ស.ះា​១៩៧៣ គិកមកដល់ឆ្នាំ២០១០ នេះ ​មានអាយុកាល ប្រមាណ ៣៧ ឆ្នាំ ។ ដែលបានឆ្លងកាត់ព្រះចៅ​អធិកា​​​​​​​​​​​វត្ត ៦ ដំណរអារាមាភិបាល។
វត្តសាលវ័ន​ តាអោក

វត្តសាលវ័ន​ តាអោក ស្ថិតនៅ​ស្រុកកំពង់ស្ពាន ​ខេត្តព្រះត្រពាំង ​កម្ពុជា​កោ្រម។​ ​វត្តបានកសាង​ក្នុងឆ្នាំ​​គ.ស.ះា​១៧៣៦ ។ ដែលបានឆ្លងកាត់ព្រះចៅ​អធិកា​​​​​​​​​​​វត្ត១៦ ដំណរអារាមាភិបាល។

 

©2009 chomsarou | by TNB